TNAOT News
· 03-12
កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ
#ប្រទេសកម្ពុជា# #គោលដៅទេសចរណ៍# #ផ្លូវគោក# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2108
ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្ដៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕ 






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខឹងខុសខឹងខាត! ប្តីផឹកស្រវឹង ពូកែរករឿងពេក ប្រពន្ធខឹងទាញឈើជ្រុងវ៉ៃប្ដីចំក្បាលបណ្តាលឲ្យស្លាប់
ដឹងការពិតហើយ! បុរសដែលគំរាមរកវាយទៅលើជនបរទេស នៅក្បែររបងវត្តឧណ្ណាលោម គឺជាជនអនាថា
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
ជីវិតថ្មីបន្ទាប់ពីដៃដែលបានកាត់៖ ការបញ្ជូនតគ្នាជួយសង្គ្រោះជីវិតរវាងអ្នកជំនាញវេជ្ជសាស្ត្រចិននិងរុស្ស៊ី
យោបល់ទាំងអស់ (0)