Cambo-China
· 03-22
«មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់
#មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2127

«មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៦ រៀបចំដោយក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា ទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតំណាងក្រសួង និងស្ថាប័ននានា មន្ត្រីរាជការសាលាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៣,០០០នាក់ ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅតំបន់ថ្មើរជើងផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប។ 
ក្នុងឱកាសនេះ ឯកឧត្តម ង៉ូវ សេងកាក់ បានជម្រាបជូនអង្គពិធីពីការអភិវឌ្ឍទេសចរណ៍របស់ខេត្ត តាមការអភិវឌ្ឍទេសចណ៍បទពិសោធន៍ ដែលជាផលិតផលទេសចរណ៍ផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែបដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួម និងសាកល្បងផ្ទាល់ជាមួយវប្បធម៌ ប្រពៃណីទំនៀមទំលាប់ សិល្បៈ ម្ហូបអាហារ ការកម្សាន្តគោលដៅទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្រ្ត ធម្មជាតិដែលប្រទេសកម្ពុជាមានជាពិសេសគឺនៅខេត្តសៀមរាបតែម្តង ដូចជាព្រឹត្តិការណ៍សិល្បៈវប្បធម៌នាល្ងាចនេះជាសក្ខីភាពស្រាប់។ 
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែគាំទ្ររាល់ព្រឹត្តិការណ៍ និងកម្មវិធីជំរុញទេសចរណ៍នានារហូតមក ជាពិសេសការគំាទ្រក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសមិត្តទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ១,២ លាននាក់ កើនឡើងជិត ៤២% ហើយស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរអន្តរជាតិមកកម្ពុជា។ ចំណែកក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧០០.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនកើនប្រមាណ១៥ម៉ឺននាក់។
សូមជម្រាបជូនថាចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ សម្រាប់ភ្ញៀវទេសចរចិនដែលមានលិខិតឆ្លងដែនចិន អាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាដោយពុំចាំបាច់មានទិដ្ឋាការ (Visa Free) ឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នតាមរយៈQR Code នឹងផ្ដល់ភាពងាយស្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងចិន
ការណែនាំពិសេស
មន្រ្តីជំនាញកំពុងចុះពិនិត្យករណីត្រីពុលងាប់ក្នុងព្រែកត្រែង ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
ប៉ាគីស្ថានជំរុញការរៀបចំសម្រាប់កិច្ចចរចាអ៊ីរ៉ង់-អាម៉េរិក ទោះបីជាការចូលរួមរបស់ទីក្រុងតេអេរ៉ង់មិនទាន់ច្បាស់លាស់ក៏ដោយ
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
យោបល់ទាំងអស់ (0)