TNAOT News
· 04-08
សម្តេចធិបតី ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហ៊ឹង ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីវៀតណាមថ្មី
#ប្រទេសកម្ពុជា# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #ទំហំពាណិជ្ជកម្ម# #NEW NEWS# #សង្គម# #នាយករដ្ឋមន្ត្រីវៀតណាម# #ព័ត៌មានសង្គម#
2090
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឡេ មិញហុឹង ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាងនាមប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ឡេ មិញហុឹង ក្នុងឱកាសដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ការតែងតាំងនេះ បានឆ្លុះបញ្ចាំងអំពីសេចក្តី ទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនឯកឧត្តម ដោយទទួលស្គាល់ នូវការលះបង់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម និងក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផល ធំៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងកិច្ចការ តំបន់ និងអន្តរជាតិ”។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជា អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបន្តវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ ដោយសម្ដេចធិបតី នៅតែទន្ទឹងរង់ចាំជួបជាមួយ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីផ្លាស់ប្ដូរ ទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន យើងទាំងពីរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)