TNAOT News

· 04-08

អាជ្ញាធរក្រុងតាខ្មៅ បញ្ចូលជនអនាថាចំនួន ២៣នាក់ ដែលមានសារធាតុញៀន ទៅមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា

#អាជ្ញាធរក្រុងតាខ្មៅ# #សង្គម# #ជនអនាថា# #ព័ត៌មានសង្គម#

2041

អាជ្ញាធរក្រុងតាខ្មៅ បញ្ចូលជនអនាថា ដែលមានសារធាតុញៀន ទៅមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តាមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចំរុះ ដោយសហការជាមួយ ការិយាល័យគ្រឿងញៀនខេត្ត ចៅសង្កាត់ និងមេប៉ុស្តិ៍ បានចុះប្រមូលជនអនាថា ដែលតែងតែបង្ករភាពអសន្តិសុខក្នុងមូលដ្ឋាន តាមគោលដៅដែលបានកំណត់ សរុបបានចំនួន៣៤នាក់ ស្រី០១នាក់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្រោយពីបានប្រមូលជនអនាថាទាំងអស់យកមក ពិនិត្យទឹកនោមរកសារធាតុញៀន ជាលទ្ធផល អ្នកវិជ្ជមានមានសារធាតុញៀនមានចំនួន ២៣នាក់ ស្រី០១នាក់ អ្នកអវិជ្ជមានគ្មានសារធាតុញៀនមានចំនួន ១១នាក់។ចំពោះអ្នកគ្មានសារធាតុញៀន ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ហើយចំពោះអ្នកមានសារធាតុញៀន ត្រូវធ្វើការអប់រំ និងបានបញ្ជូនទៅ មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)