Rieng

· 2019-04-28

មុនគេង កូនហ៊ានញ៉ាំអាហារ ៤ប្រភេទ នេះនឹងមានកម្ពស់ទាប ហើយប្រែជាល្ងង់

9

ប្រសិនជាអ្នកចង់ឲ្យកម្ពស់កូនខ្ពស់ ហើយកូនមានប្រាជ្ញាឆ្លាតវៃ អ្នកមិនគួរឲ្យគេពិសារអាហារ៤ប្រភេទខាងក្រោមនេះឡើយ។ តើមានអ្វីខ្លះទៅ?

១. អ្នកមិនគួរឲ្យកូនញ៉ាំអាហារដែលផ្អែមមុនពេលគេងនោះទេ ដូចជា នំពងទា បង្អែម ឬស្ករគ្រាប់ជាដើម ព្រោះបង្អែមទាំងនេះ អាចធ្វើឲ្យធ្មេញកូនខូច ងាយធាត់ខ្លាំង និងអាចកើតមានជំងឺទឹកនោមផ្អែមទៀតផង។ ជាពិសេស វានឹងអាចប៉ះពាល់ដល់ការលូតលាស់ភ្នែករបស់កូន ថែមទាំងអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់កូនផងដែរ។

២. អាហារបំពងដូចជា មាន់ចៀន ដំឡូងចៀន ឬប៊ឺហ្គើល អ្នកសុទ្ធតែមិនអាចឲ្យកូនញ៉ាំមុនពេលចូលគេងឡើយ ព្រោះអាហារបំពងទាំងនេះ ត្រូវការរយៈពេល២ម៉ោងដើម្បីរំលាយ។ ដូចនេះ បើអ្នកឲ្យកូនញ៉ាំមុនគេង នឹងអាចប៉ះពាល់ដល់ដំណេករបស់កូន។ ដូចនេះ កូននឹងមិនអាចខ្ពស់បានឡើយ នៅពេលដែលគេងមិនលក់។

៣. មីកំប៉ុង ក៏អ្នកមិនគួរឲ្យកូនញ៉ាំផងដែរ ព្រោះនៅក្នុងមីកំប៉ុង និងកញ្ចប់ទាំងនោះ សុទ្ធតែមានសារធាតុដែលអាចបំផ្លាញសុខភាពកូន ដោយធ្វើឲ្យឆ្អឹងកូនមិនអាចលូតលាស់បានល្អឡើយ។ ម្យ៉ាងទៀត វានឹងអាចប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។

៤. អ្នកក៏មិនគួរឲ្យកូនញ៉ាំសូកូឡានៅពេលយប់ដែរ ព្រោះនៅក្នុងសូកូឡានោះមានសារធាតុកាហ្វេអ៊ីន ដោយធ្វើឲ្យកូនមានអារម្មណ៍ពុះកញ្ច្រោល ពិបាកគេងលក់ស្រួលខ្លាំងណាស់។ ដូចនេះ នៅពេលដែលកូនគេងមិនគ្រប់ម៉ោង កូននឹងអាចមានកម្ពស់ទាប ថែមទាំងមានខួរក្បាលដែលមិនរស់រវើកឡើយ។ ដូចនេះ បើអ្នកចង់ឲ្យកូនឆ្លាតខ្លាំង មុនគេងអ្នកមិនគួរឲ្យកូនញ៉ាំអាហារទាំងឡាយខាងលើឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស