Rieng
· 2019-05-30
វិធីធ្វើនំល្ពៅ
0

ការធ្វើនំដែលមានរសជាតិឆ្ងាញ់ត្រួវការស្នាដៃល្អសំរាប់ចំអិន។ពេលនេះរង់ចាំអ្វីទៀតជាមួយការធ្វើនំដែលឆ្ងាញ់ងាយស្រួលបែបនេះ។អាចរៀនបានសំរាប់មេផ្ទះគ្រប់រូបជាមួយការបង្ហាញពីរបៀបធ្វើនំល្ពៅ។
គ្រឿងផ្សំ៖
*ល្ពៅ
*ម្សៅខ្សាយ
*សាច់ដូង
*ស្ករស
*អំបិល
*ខ្ទិះដូង
*ស្លឹកចេក

របៀបធ្វើ៖
*យកល្ពៅដែលបានឈូសរួចមកលាយជាមួយអំបិល ស្ករស ម្សៅ សាច់ដូង និងខ្ទិះដូងរួចហើយកូរច្របល់បញ្ចូលគ្នាអោយបានសប់ល្អ។
*ចាប់ផ្តើមវេចនំយកស្លឹកចេកហើយចូកល្ពៅដែលបានលាយរួចរាល់ហើយដាក់។
*បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែង។
*នំដែលវេចបានដាក់ចំហុយប្រហែលជា ៤០-៤៥នាទីនោះស្រង់យកមកភ្លក់ឬញ៉ាំវាបានហើយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)