Thon

· 2019-06-06

វិធី​ងាយៗ​កម្ចាត់​សត្វល្អិតផ្សេងៗ​ក្នុង​សួន​បន្លែ​

0

សត្វល្អិតក្នុងសួនបន្លែលែងជាបញ្ហាទៀតហើយជាមួយដំណោះងាយៗខាងក្រោមនេះ។ មនុស្សភាគច្រើនមិនបានដឹងបញ្ហាក្នុងសួនច្បារភាគច្រើនអាចដោះស្រាយយ៉ាងងាយដោយប្រើម្សៅមេនំប៉័ង (Baking Soda) នោះទេ! អានបន្តថាតើបញ្ហាអ្វីខ្លះដេលម្សៅនេះអាចជួយដោះស្រាយបាន។

១.ផ្សិត៖លាយម្សៅមេនំប៉័ង ៤ស្លាបព្រាកាហ្វេជាមួយទឹក៤លីត្រ។ អ្នកនឹងទទួលបានទឹកកម្ចាត់ផ្សិត សម្រាប់រុក្ខជាតិរបស់អ្នកជាមិនខាន។

២.ដង្កូវ៖លាយម្សៅមេនំប៉័ង និងទឹកឱ្យស្មើបរិមាណគ្នា រួចស្រោចលើរុក្ខជាតិដូចជា ស្ពៃក្តោប ឬស្ពៃប្រូខូលី។ ដង្កូវនឹងរត់គេចេចញមិនចាំស្អែកនោះឡើយ។

៣. ផ្កា៖លាយម្សៅមេនំប៉័ង ១ស្លាបព្រាកាហ្វេ និងទឹកប្រហែលកន្លះលីត្រ រួចស្រោចលើផ្កាផ្កានោះនឹងឆាប់ លូតលាស់ និងរីកយ៉ាងស្រស់ស្អាត។

៤.ផ្កាស្រស់ល្អបានយូរ៖មុនពេលដាក់ដីចូលផើង សូមដាក់ស្រទាប់ម្សៅមេនំប៉័ងស្តើងមួយនៅចំកណ្តាលដីសម្រាប់ដាក់ ផើងនោះ។វានឹងជួយរក្សាផ្កាដែលដាំក្នុងផើងស្រស់បានយូរ។

៥.ស្រមោច៖គ្រាន់តែលាយម្សៅមេនំប៉័ង និងទឹកខ្មេះមួយចំនួនតូច រួចស្រោចចូលរន្ធស្រមោច វានឹងងាប់មួយរំពេច។

៦.ខ្ចៅខ្យង៖ម្សៅមេនំប៉័ងអាចកម្ចាត់ខ្ចៅខ្យងយ៉ាងឆាប់រហ័ស។ ច្បិចម្សៅមេនំប៉័ងមួយចឹប រោយពីលើខ្ជៅខ្យង វានឹងងាប់មួយរំពេច។តែត្រូវចាំកុំរោយច្រើនពេកប្រយ័ត្នងាប់ស្លឹករុក្ខជាតិ៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស