
Hexuan
· 2019-08-01
៧វិធីសាស្រ្តដើម្បីធ្វើឲ្យ ខ្លួនក្លាយជា មនុស្សមាន «គំនិតច្រើន»
#ធ្វើអោយខ្លួនមានគំនិតច្រើន# #ចំណេះដឹង# #អប់រំ និងការងារ#
0
ដើម្បីដោះស្រាយបញ្ហា បង្កើតនូវភាពជោគជ័យសម្រាប់ជីវិត មនុស្សគួរតែមានគំនិតឲ្យប្រើប្រាស់ច្រើន ពីព្រោះ គំនិតនឹងធ្វើអ្នកទៅរកសកម្មភាព ហើយសកម្មភាពនឹងនាំអ្នកទៅរកគោលដៅ។ ប៉ុន្តែគេសង្កេតឃើញថា មនុស្សខ្លះសម្បូរគំនិត ឯអ្នកខ្លះវាមិនសូវមានគំនិត ហើយអ្នកខ្លះវិញ គឺគ្មានគំនិតតែម្តង។ ដឹងហើយថាមាន “គំនិតច្រើន” វាល្អ ប៉ុន្តែតើត្រូវធ្វើដូចម្តេច ដើម្បីបង្កើតគំនិតថ្មីៗ ហើយល្អៗនោះ។
ខាងក្រោម គឺជាវិធីសាស្រ្តសាមញ្ញ បង្កើតអាចធ្វើឲ្យអ្នកក្លាយជាមនុស្សមានគំនិតមិនធម្មតា៖
១. ការសង្កេត៖ ដំបូងដើម្បីមានគំនិតច្រើន អ្នកត្រូវតែជាមនុស្សពូកែសង្កេត និងចេះឆ្ងល់។ ចូរដើរឲ្យបានច្រើន ហើយសង្កេតឲ្យច្រើនបំផុត ថែមទាំងចេះសួរខ្លួនឯងថា “ហេតុអ្វី” បានរឿងទាំងនោះកើតឡើង? អ្នកអាចស្វែងយល់ជុំវិញ អ្វីដែលអ្នកបានឃើញនោះ។ បើគ្រាន់តែធ្វើដំណើរ ទៅកន្លែងណាមួយ ឬចូលរួមកម្មវិធីណាមួយរួចពេលចប់កម្មវិធី ឬដំណើរកំសាន្តនោះ ក៏ចប់ទៅ ដោយគ្មានបានគំនិតអ្វីសោះ គឺជារឿងសោកស្តាយបំផុត។
២. បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ៖ «មនុស្សម្នាក់ គំនិតមួយ» គឺជាគោលការណ៍គ្រឹះនៃការបង្កើតគំនិតថ្មី។ មានគំនិតល្អៗអស្ចារ្យជាច្រើន ដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដែលយើងអាចទទួលបានពីពួកគេ។ ជួបមនុស្សឲ្យបានច្រើន ជជែកលេង ពិភាក្សាជាមួយរឿងរ៉ាវរបស់ពួកគេ។ ជជែកជាមួយអ្នកនេសាទ អ្នកនឹងទទួលបានគំនិតជាច្រើនពាក់ព័ន្ធនឹងការនេសាទ ដូចគ្នានឹងជជែកជាមួយបណ្ឌិតទទួលបានគំនិតផងដែរ។
៣. អានសៀវភៅ៖ សកម្មភាពដ៏អស្ចារ្យ ដែលមនុស្សអស្ចារ្យតែងតែធ្វើ គឺ «អានសៀវភៅ»។ សៀវភៅត្រូវបានរៀបចំឡើងដោយគំនិត ដែលកើតឡើងពីការសិក្សាស្រាវជ្រាវ បទពិសោធន៍ជីវិត និងប្រភពជាច្រើនទៀត។ ដោយសារវាផ្ទុកដោយគំនិតដែលត្រូវបានចម្រាញ់ជាស្រេច ដូចនេះពេលអ្នកអានសៀវភៅ អ្នកក៏នឹងទទួលបានគំនិតថ្មីៗជាច្រើនដែរ។ មានសៀវភៅរាប់ពាន់ប្រភេទ ហើយវាក៏ផ្ទុកនូវគំនិតរាប់ពាន់ដែរ។
៤. អ៊ិនធឺណែត និងបណ្តាញសង្គម៖ មិនអាចរំលងមធ្យោបាយនេះបានទេ ក្នុងសទវត្សរ៍ទី២១នេះ។ យើងអាចទទួលបានគំនិតយ៉ាងច្រើន ដោយគ្រាន់តែវាយសួរទៅក្នុង Google ហើយវានឹងប្រាប់អ្នកជាមួយចម្លើយជាច្រើនពីបណ្តាគេហទំព័រផ្សេងៗ។ បណ្តាញសង្គមដូចជា៖ ហ្វេសប៊ុក ក៏បង្គាប់នូវគំនិតថ្មីៗជាច្រើន ត្បិតអីមនុស្សរាប់ពាន់លាននាក់ក្នុងលោកីកំពុងប្រើប្រាស់បណ្តាញជាសង្គមយក្សមួយនេះ។
៥.ការកត់ត្រាជាប្រចាំ៖ ក្រដាសឬសៀវភៅ ប៊ិចឬខ្មៅដៃ ត្រូវមានជាប់ខ្លួនជានិច្ច។ មានគំនិតជាច្រើនត្រូវបានលេចចេញ ដូចនេះយើងត្រូវកត់ត្រាវាទុកកុំឲ្យវាបាត់បង់។ វាគឺជាការស្តោយក្រោយ ពេលដែលគំនិតចេញមកហើយ តែត្រូវបានរលាយបាត់ទៅវិញដោយការធ្វេសប្រហែសមិនបានកត់ត្រាទុក។ កត់ត្រាទុក រួចគិតពិចារណា ឬពិភាក្សា ហើយដាក់ចេញជាសកម្មភាព។
៦. ធ្វើវិប្បសនា៖ សកម្មភាពដ៏ប្រពៃនេះ មិនមែនត្រឹមតែធ្វើឲ្យមានចិត្តស្ងប់ល្អប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើងមានគំនិតថ្មីៗជាច្រើនផងដែរ។ នៅពេលដែលអារម្មណ៍ស្ងប់ស្ងាត់នោះឯង ដែលធ្វើឲ្យខួរក្បាលយើងធ្វើការបានយ៉ាងល្អ។ វាជួយធ្វើឲ្យចិត្តរបស់យើងជ្រះស្រឡះ និងឃ្លាតចេញពីភាពតប់ប្រមល់ ហើយធ្វើឲ្យយើងសំឡឹងគិតបានវែងឆ្ងាយទៅអនាគត ហើយ «គំនិតថ្មីៗ» នឹងកើតឡើងក្នុងពេលនោះ។
៧. ការហាត់ប្រាណជាប្រចាំ៖ ហាត់ប្រាណជាប្រចាំ ធ្វើឲ្យយើងមានគំនិតថ្មី? ពេលយើងធ្វើចលនាតាមរយៈការហាត់ប្រាណ នឹងធ្វើឲ្យខួរក្បាលរបស់យើងធ្វើការដោយមានការផ្តោតអារម្មណ៍ខ្លាំងបំផុត។ សាស្ត្រាចារ្យមួយរូប គឺលោកបណ្ឌិត McCormick ធ្លាប់បានបង្ហាញបទពិសោធន៍របស់លោកថា៖ លោកចំណាយពេលហាត់ប្រាណតែ១០នាទី លោកមានគំនិតរហូតដល់៤២លេចឡើង។
តាមរយៈវិធីសាស្រ្តខាងលើ ទាមទារឲ្យលោកអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយពេលវេលា និងថាមពល ប៉ុន្តែទាំងអស់នោះសុទ្ធតែធ្វើឲ្យអ្នកមានគំនិតល្អៗ។ ការសង្កេត ទំនាក់ទំនងសង្គម អានសៀវភៅ អ៊ិនធឺណែត ការកត់ត្រា ការធ្វើវិប្បសនា និងការហាត់ប្រាណ គឺជាសកម្មភាពប្រចាំថ្ងៃ ដែលយើងសុទ្ធតែអាចធ្វើបាន។ វាសាមញ្ញ ហើយធ្វើឲ្យយើងទទួលបានគំនិតថ្មីៗ ច្រើនបែបនេះ មានហេតុផលអ្វីដែលយើងមិនត្រូវធ្វើនោះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង
រឿង ឈ្លើង
យោបល់ទាំងអស់ (0)