អាមេរិក​គំរាមវាយប្រហារ​អ៊ីរ៉ង់​ដោយផ្ទាល់

TNAOT News 2020-04-02 23:08:00
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានព្រមានវាយប្រហារ​អ៊ីរ៉ង់ ​ដោយផ្ទាល់ ប្រសិនបើ​អ៊ីរ៉ង់ ឬបក្ខពួក​របស់គេ​ មិនព្រមបញ្ឈប់​ការវាយប្រហារ​មកលើគោលដៅទីតាំងទ្រព្យ​សម្បត្តិ​ ក៏ដូច កងកម្លាំង​យោធា​អាមេរិក​ទេនោះ ។ នេះបើតាមការផ្សាយ​របស់ប្រភពព័ត៌មាន The Straits Times ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ 

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ បាន​ព្រមានលោក ត្រាំ មិនត្រូវវាយប្រហារ​អ៊ីរ៉ង់ ដោយអត្តនោម័តខ្វះការពិភាក្សា​ជាមុនជាមួយ​សភា​នោះឡើយ ។ លោក ត្រាំ មិនត្រូវធ្វើដូចអ្វីដែលធ្លាប់បានកើតឡើង ​កាលពី​ខែមករា ឆ្នាំ២០២០ សម្លាប់​មេទ័ពអ៊ីរ៉ង់​មួយរូប នៅអ៊ីរ៉ាក់ ឡើយ ​។ 

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងលិខិត​មួយច្បាប់ មេដឹកនាំគណបក្សប្រជាធិបតេយ្យបានសរសេរថា លោកដូណាល់ ត្រាំ ត្រូវតែពិភាក្សា​ជាមួយ​សភាជាមុនសិន នៅពេលធ្វើសកម្មភាព​យោធា​ណាមួយ​នៅ​ក្រៅប្រទេស ។ ក្រុមប្រជាធិបតេយ្យ​ បានបញ្ជាក់ថា ការវាយប្រហារ​ថ្មីៗនេះ​ទៅលើ​កងកម្លាំង​អាមេរិក ​នៅក្នុងប្រទេសអ៊ីរ៉ាក់ ឆ្លុះបញ្ចាំង​អំពី​ការគំរាមកំហែង ដែលអាចតម្រូវ​ឲ្យមានឆ្លើយតប​ពី​កងកម្លាំង​យោធា។ 

ប្រធានាធិបតីអាមេរិក ត្រាំ ​បានព្រមានខ្លាំងៗ​ កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ២០២០ថា លោកកំពុងពិចារ​ណា​​ការវាយប្រហារ​អ៊ីរ៉ង់ បើសិន​កងកម្លាំង​ប្រុកស៊ី (proxy) ជាថ្មីម្តងទៀត​ វាយប្រហារ​មកលើកងកម្លាំង​សហរដ្ឋ​អាមេរិក ។ លោក ត្រាំ បានថ្លែងថា រដ្ឋបាលរបស់​គាត់ ​​«ទទួលបានព័ត៌មាន​យ៉ាងច្បាស់» ថា ពួកជីវពល​គាំទ្រ ដោយ​អ៊ីរ៉ង់ ​កំពុង​មានគម្រោងការវាយប្រហារបន្ថែមទៀត ។ 

គួរកត់សម្គាល់ថា សហរដ្ឋអាមេរិក​ បានវាយប្រហារសងសឹក ក្រោយពីការវាយប្រហារ​តាមអាកាស​ ​​កាលពីខែមីនា ឆ្នាំ២០២០ ដោយ​ក្រុម Kataib ហេសបូឡាហ៍ ដែលជាក្រុមជីវពល​អ៊ីរ៉ាក់​ ​មានទំនាក់ទំនងជាមួយ​អ៊ីរ៉ង់។  លោក ដូណាល់ ត្រាំ​ បានអះអាងថា បើសិន​ក្រុម​ប្រុកស៊ី វាយប្រហារម្តងទៀតនោះ សហរដ្ឋអាមេរិក​នឹងពិចារណា ​វាយប្រហារដោយផ្ទាល់ទៅលើ​កងកម្លាំង​អ៊ីរ៉ង់ ​តែម្តង ។ 

លោក ដូណាល់ ត្រាំ ​បានបញ្ជាក់ថា «បើសិនមានការវាយប្រហារ​ម្តងទៀតនោះនឹងមានការឆ្លើយតប ហើយខ្លាំង​ជាងមុន បើសិនពួកគេ​ធ្វើអ្វីមួយនោះ» ។  

កាល​ពីពេលមុននេះ ប្រធានាធិបតី ត្រាំ បានព្រមាន​អ៊ីរ៉ង់​រួចហើយ​ប្រឆាំង​នឹងការ «ឆ្មក់វាយប្រហារ»​ មកលើកងកម្លាំង​អាមេរិក និងការវាយប្រហារសងសឹក ។ 

ថ្លែងនៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ផ្អែកលើព័ត៌មាន និងការជឿជាក់ អ៊ីរ៉ង់ ឬ​ក្រុមប្រុកស៊ី​របស់​គេ កំពុង​រៀបផែនការវាយប្រហារ​ឆ្មក់ ​មកលើ​កងកម្លាំង​អាមេរិក ឬ​ទីតាំង​ទ្រព្យសម្បត្តិ​​អាមេរិក​ នៅលើទឹកដីអ៊ីរ៉ាក់។ បើសិន​​មានការកើតឡើង ដូច្នេះមែននោះ អ៊ីរ៉ង់​នឹងសងនូវសំណងមហាសាល ដ៏ពិតប្រាកដ»។

ការអត្ថាធិប្បាយ​របស់លោក ត្រាំ គឺជាការបញ្ជាក់​ជាថ្មីបំផុត​ថា សេតវិមាន​កំពុងពិចារណា​ ធ្វើសកម្មភាព​ប្រឆាំង​ទៅលើ​អ៊ីរ៉ង់ ហើយនិង​កងកម្លាំងប្រុកស៊ី​​របស់គេ។ 

ស្ថានការណ៍តានតឹង​ជាមួយ​អ៊ីរ៉ង់​ ​​បានធ្លាក់ក្នុងសភាពដុនដាប​ខ្លាំង ចាប់ផ្តើមតាំងពី​ឆ្នាំ២០២០ គឺក្រោយពេល​​លោកប្រធានាធិបតី ត្រាំ បានបញ្ជា​ឲ្យសម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​មួយរូប ឈ្មោះ Qassem Soleimani ។ អាមេរិក​បានចោទប្រកាន់​មេទ័ព​អ៊ីរ៉ង់​រូបនេះ​ ជាមេខ្លោង​វាយប្រហារ​មកលើ​កងកម្លាំង និង​ទីតាំង​ទ្រព្យសម្បត្តិ​របស់អាមេរិក​នៅអ៊ីរ៉ាក់៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • របៀបធ្វើបង្អែមបបរមៀនគ្រាប់ឈូក - Longan Fruit and Lotus Seed Dessert

    Somar's Cooking 3279 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើបង្អែមបបរមៀនគ្រាប់ឈូក - Longan Fruit and Lotus Seed Dessert

    Somar's Cooking 3279 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើបង្អែមបបរមៀនគ្រាប់ឈូក - Longan Fruit and Lotus Seed Dessert

    Somar's Cooking 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 5442 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 5442 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អាកប្បកិរិយារបស់អ្នកដឹកនាំ (ភាពប្រុងប្រយ័ត្ន វគ្គ៣)

    Read Together 4759 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាកប្បកិរិយារបស់អ្នកដឹកនាំ (ភាពប្រុងប្រយ័ត្ន វគ្គ៣)

    Read Together 4759 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អាកប្បកិរិយារបស់អ្នកដឹកនាំ (ភាពប្រុងប្រយ័ត្ន វគ្គ៣)

    Read Together 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ដៃគូប្រគួតប្រជែនរបស់ Tesla មើលទៅទំនងណាស់

    Naklork IT 1910 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដៃគូប្រគួតប្រជែនរបស់ Tesla មើលទៅទំនងណាស់

    Naklork IT 1910 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដៃគូប្រគួតប្រជែនរបស់ Tesla មើលទៅទំនងណាស់

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប