របាំត្រុដិមានអត្ថន័យបណ្តោញឧបទ្រពចង្រៃ ដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើន

information-gov 2020-04-03 10:21:46
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា MC៖របាំត្រុដិត្រូវបានគេយកមកលេងក្នុងអត្ថន័យបណ្តោញឧបទ្រពចង្រៃ ដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើន ហើយជាមរតករវប្បធម៌ជនជាតិខ្មែរ ដែលមានតម្លៃស្ថិតស្ថេរមកដល់សព្វថ្ងៃ ។

ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា របាំត្រុដិជា របាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងពិធីបុណ្យផ្សេងៗ ភាគច្រើនគឺបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរ សុំសេចក្តីសុខចម្រើននិងបណ្តោញឧបទ្រពចង្រៃ ។ សំឡេង «បើនិយាយឲ្យពិតប្រាកដមែនទែនរបាំត្រុដិគឺជារបាំគេរំងាប់ឧបទ្រព របាំនឹង អញ្ចឹងគេយកមកលេងមិនមែនត្រឹមតែចូលឆ្នាំទេ ឧទាហរណ៍គេធ្វើបុណ្យនៅផ្ទះសំប្បែងគេយកត្រុដិទៅលេងនិង បានសេចក្តីថាការរំងាប់ឧបទ្រព សម្រាប់ប្រដេញឧបទ្រព»។ ឯកឧត្តម ញៀន ភឿន បានឲ្យដឹងថា ប្រដាប់ប្រដាដែលត្រូវយកមកលេងនូវរបាំត្រុដិ មានដូចជា កញ្ឆា ចង្ក្រង់ ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូច ជាដើម ។ ចំពោះគ្រឿងតុបតែង វិញ មានដូចជា មុខ ត្លុក មកុដស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និង ក្រចក ។ តួសម្តែងរបាំត្រុដិជាមធ្យមមានចំនួន២៥នាក់ ដែលក្នុងនោះ មានអ្នកកាន់ដងកញ្ឆា តំណាងឱ្យដងក្លស់, អ្នកពាក់មុខភ្លុកតំណាងព្រានព្រៃឬទេវតាក្រឡាខ្លួន, អ្នកពាក់មុខប្រើសទន្សោង តំណាងមាឬសភាវៈអាក្រក់, តួរាំ មានតួឯក តួនាង, ពួកភ្លេងតំណាងទេវតា និងតួអ្នកពាក់ក្រចក ជាតួបន្ទាប់បន្សំ ។ សូមបញ្ជាក់ថា របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជនជាតិសំរ៉ែសព្វថ្ងៃរស់នៅច្រើននៅភូមិភាគខាងជើងបឹងទន្លេសាប។ ជារៀងរាល់ពេលចូលឆ្នាំជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ហើយជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏បានផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ៕

សេចក្តីប្រកាស៖

អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOT APPទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹង យើងនឹងលុបចោល។​

ការណែនាំពិសេស

  • រថយន្តស្ទូចបុកម៉ូតូពីក្រោយ បណ្តាលឱ្យក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់

    Town News 199 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រថយន្តស្ទូចបុកម៉ូតូពីក្រោយ បណ្តាលឱ្យក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់

    Town News 199 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រថយន្តស្ទូចបុកម៉ូតូពីក្រោយ បណ្តាលឱ្យក្មេងស្រីសិស្សសាលា២នាក់រងរបួសធ្ងន់

    Town News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មុខសញ្ញាចោរឆ.ក់ទ្រព្យសម្បត្តិអ្នកដំណើរ យ៉ាងសកម្ម នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនបាន ៥ នាក់ហើយ

    CEN News 233 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មុខសញ្ញាចោរឆ.ក់ទ្រព្យសម្បត្តិអ្នកដំណើរ យ៉ាងសកម្ម នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនបាន ៥ នាក់ហើយ

    CEN News 233 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មុខសញ្ញាចោរឆ.ក់ទ្រព្យសម្បត្តិអ្នកដំណើរ យ៉ាងសកម្ម នៅភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនបាន ៥ នាក់ហើយ

    CEN News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • លោក Blinken ប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយសម្ពន្ធមិត្ត ក្រោយលោក បៃដិន និយាយថាទំនងជាមានការវាយប្រហារ

    ដើមអម្ពិល-DAP News 803 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោក Blinken ប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយសម្ពន្ធមិត្ត ក្រោយលោក បៃដិន និយាយថាទំនងជាមានការវាយប្រហារ

    ដើមអម្ពិល-DAP News 803 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លោក Blinken ប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយសម្ពន្ធមិត្ត ក្រោយលោក បៃដិន និយាយថាទំនងជាមានការវាយប្រហារ

    ដើមអម្ពិល-DAP News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • TOYOTA Corolla Cross ប្រភេទ Hybrid

    Tay Auto 3137 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    TOYOTA Corolla Cross ប្រភេទ Hybrid

    Tay Auto 3137 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    TOYOTA Corolla Cross ប្រភេទ Hybrid

    Tay Auto 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប