ថៃដាក់អ្នកមកពីពិធីសាសនានៅឥណ្ឌូនេស៊ី ជាង៧០នាក់ ឲ្យនៅដាច់ដោយឡែក

TNAOT News 2020-04-07 11:48:49
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អ្នកដំណើរចំនួន៧៦នាក់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ជាទីកន្លែងដែលពួកគេចូលរួម នៅក្នុងពិធីសាសនានោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

បណ្ដាញផ្សព្វផ្សាយថៃ បានឲ្យដឹងថា អ្នកដំណើរថៃចំនួន៧៦នាក់ កាលពីថ្ងៃទី៦ ខែមេសា បានធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី ជាទីដែលពួកគេទៅចូលរួម នៅក្នុងពិធីសាសសនាដ៏ធំមួយ នៅទីនោះ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី៧ ខែមេសានេះ អ្នកទាំងនោះ ត្រូវបញ្ជូនទៅកាន់ខេត្តកំណើតរបស់ពួកគេ ដោយដាក់ឲ្យនៅដាច់ដោយឡែក។

ប្រភពព័ត៌មានដដែល បានបន្ដថា ប្រជាពលរដ្ឋទាំងនោះបានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ហើយបានចុះចត នៅអាកាសយានដ្ឋាន Hat Yai កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែមេសា។ បន្ទាប់ពីចុះចតរួច យន្តហោះត្រូវបានបញ្ជូនទៅចតទុក នៅកន្លែងពិសេសមួយ ហើយអ្នកដំណើរត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់មន្រ្ដីអន្តោប្រវេសន៍ និងធ្វើតាមនីតិវិធីត្រួតពិនិត្យសុខភាពរបស់ការិយាល័យ ត្រួតពិនិត្យជំងឺ ទី១២  នៃខេត្តសុងក្លា។

លោក Taweesin Visanuyothin អ្នកនាំពាក្យ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃទី៦ ខែមេសា បានស្នើដល់ប្រជាជនថៃនៅបរទេស ចង់វិលត្រឡប់មកវិញ ត្រូវទៅធ្វើបច្ចុប្បន្នភាព នៅ ស្ថានទូតថៃ ឬការិយាល័យកុងស៊ុលដែលនៅជិតបំផុត ដើម្បីរៀប​ចំឱ្យមានការដាក់ឱ្យនៅដាច់ពីគេ។ ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានទទូចឲ្យពលរដ្ឋទាំងនោះ ត្រូវនៅដាច់ពីគេ រយៈពេល១៤ថ្ងៃ ហើយនេះ ជាកាតព្វកិច្ចសម្រាប់អ្នកមកពីក្រៅប្រទេស។ វិធានការតឹងរឹងនេះ ក៏ដើម្បីការពារការឆ្លងរាលដាល នៃវីរុសនេះ។

បើយោងតាមលោកវេជ្ជបណ្ឌិត Taweesin បានឲ្យដឹងថា មានករណីឆ្លងថ្មី ពាក់ព័ន្ធនឹងអ្នកទេសចរបរទេស ចំនួន២៤៩នាក់ រួមមាន អ្នកទើបនឹងវិលត្រឡប់មកពីអឺរ៉ុបចំនួន៨៥នាក់, អ្នកមកពីម៉ាឡេស៊ី ចំនួន៤៩នាក់ អ្នកមកពីឥណ្ឌូនេស៊ី ចំនួន៤៤នាក់ អ្នកមកពីប៉ាគីស្ថានចំនួន១៤នាក់ អ្នកមកពីជប៉ុនចំនួន១០នក់ អ្នកមកពីអាមេរិកចំនួន៩នាក់ និង៣៨នាក់ផ្សេងទៀត មកពីប្រទេសផ្សេងៗទៀត។

បើគិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់២២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ៧៩៣នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • កំហុសមិនមែនជារឿងអ្វីដែលត្រូវខ្លាចបំផុតទេ

    រ៉ាហ្សុី-RaXI 2424 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កំហុសមិនមែនជារឿងអ្វីដែលត្រូវខ្លាចបំផុតទេ

    រ៉ាហ្សុី-RaXI 2424 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កំហុសមិនមែនជារឿងអ្វីដែលត្រូវខ្លាចបំផុតទេ

    រ៉ាហ្សុី-RaXI 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សិក្សាព្រមាន៖ ស្ត្រីមានផ្ទៃពោះ ប្រឈមនឹង ការបំពុល បរិយាកាស កម្រិតខ្ពស់ អាចធ្វើឲ្យកូន កើតជំងឺហឺត

    Lookingtoday 10206 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សិក្សាព្រមាន៖ ស្ត្រីមានផ្ទៃពោះ ប្រឈមនឹង ការបំពុល បរិយាកាស កម្រិតខ្ពស់ អាចធ្វើឲ្យកូន កើតជំងឺហឺត

    Lookingtoday 10206 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សិក្សាព្រមាន៖ ស្ត្រីមានផ្ទៃពោះ ប្រឈមនឹង ការបំពុល បរិយាកាស កម្រិតខ្ពស់ អាចធ្វើឲ្យកូន កើតជំងឺហឺត

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រឿងពិសេសទាំង ៦ ដែលអ្នកត្រូវធ្វើ ដើម្បីឱ្យយទំនាក់ទំនងស្នេហារបស់អ្នករឹងមាំខ្លាំងបំផុត

    ប្លែកៗ - PLEK PLEK 2361 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងពិសេសទាំង ៦ ដែលអ្នកត្រូវធ្វើ ដើម្បីឱ្យយទំនាក់ទំនងស្នេហារបស់អ្នករឹងមាំខ្លាំងបំផុត

    ប្លែកៗ - PLEK PLEK 2361 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿងពិសេសទាំង ៦ ដែលអ្នកត្រូវធ្វើ ដើម្បីឱ្យយទំនាក់ទំនងស្នេហារបស់អ្នករឹងមាំខ្លាំងបំផុត

    ប្លែកៗ - PLEK PLEK 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប