វៀតណាមពិភាក្សាជាមួយឥណ្ឌា អំពីសង្រ្គាមប្រឆាំងនឹងកូវីដ១៩

TNAOT News 2020-04-14 18:28:54
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នាយករដ្ឋមន្រ្ដីវៀតណាម កាលពីថ្ងៃទី១៣ ខែមេសា​ បានជួបតាមទូរស័ព្ទ ជាមួយនឹង​សមភាគី​ឥណ្ឌា ពិភាក្សាគ្នាស្ដីអំពីសង្រ្គាម​ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មានវៀតណាម បានឲ្យដឹងថា លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដី​វៀតណាម​ និងសមភាគីឥណ្ឌា លោក Narendra Modi បានធ្វើទំនាក់ទំនងគ្នាតាមទូរស័ព្ទ។ ភាគីទាំង២បានពិភាក្សាគ្នា ស្ដីអំពីយុទ្ធសាស្រ្ដ ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងការរឹតចំណងមិត្តភាពទ្វេភាគី ឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងជំនួបតាមទូរស័ព្ទនោះ នាយករដ្ឋមន្រ្ដីវៀតណាម ក៏បានបង្ហាញអំពីបទពិសោធន៍​របស់ខ្លួន ក្នុងការទប់ស្កាត់កូវីដ១៩ដល់សមភាគី ឥណ្ឌាផងដែរ។ លោកនាយករដ្ឋមន្រ្ដី​បានសង្កត់​ធ្ងន់​លើសកម្មភាព​យ៉ាងម៉ឺងម៉ាត់​ ដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បី​អនុវត្តការងារចំនួ​ន២ រួមមាន ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាបាននូវសុខុមាលភាពសង្គម​ដែលត្រូវបាន​ស្វាគមន៍ដោយសាធារណជន។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីវៀតណាម ក៏បានកោតសរសើរដល់​នាយករដ្ឋមន្រ្តី​ឥណ្ឌា និងរដ្ឋាភិបាលដែលបានចាត់វិធានការ​ទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំង​នឹងវីរុស​ដ៏កាចសាហាវនេះ។

រដ្ឋាភិបាលឥណ្ឌា បានប្រើប្រាស់វិធានការនានា សម្រាប់ការទប់ស្កាត់វីរុសកូវីដ១៩ នៅក្នុង​ប្រទេសដែលប្រជាពលរដ្ឋដ៏ច្រើនលើសលុបលំដាប់លេខ២ បន្ទាប់ពីចិន។ ក្រៅពីវិធានការ​ដ៏តឹងរឹងនោះ ឥណ្ឌាក៏បានប្រើប្រាស់ថវិកា រហូតដល់២២ពាន់លានដុល្លារ​សម្រាប់ជាកញ្ចប់​ថវិកា​ជួយទ្រទ្រង់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រផងដែរ។

ជាមួយគ្នានេះដែរ វៀតណាមបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើកិច្ចសហប្រតិបត្ដិការ និងជួយដល់ប្រទេសឥណ្ឌាតាមតែអាចធ្វើទៅបាន។

នាយករដ្ឋមន្រ្ដីទាំង២បានគូសបញ្ជាក់អំពីសារសំខាន់ នៃការធ្វើការរួមគ្នា និងការចែក​រំលែក​ព័ត៌មាន ហើយបទពិសោធឲ្យគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល នៃកូវីដ១៩។ ក្រៅពីនេះ ភាគីទាំង២បានជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការលើវិស័យជាមមាន​ច្រើន រួមមាន ការពារជាតិ ពាណិជ្ជកម្ម ពាណិជ្ជកម្ម វិនិយោគ ថាមពល និងវប្បធម៌ផងដែរ។

ដើម្បីសម្រេចបាននូវពាណិជ្ជកម្មទ្វេភាគី មានទឹកប្រាក់ រហូតដល់១៥ ពាន់លានដុល្លារ​នៅឆ្នាំនេះ នាយករដ្ឋមន្រ្ដីទាំង២ បានប្តេជ្ញាថា នឹងធ្វើឱ្យមានភាពងាយស្រួល សម្រាប់​អាជីវកម្ម​ក្នុងការបង្កើនពាណិជ្ជកម្ម និងបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម ទៅវិញ​ទៅមក។

បើគិតត្រឹមថ្ងៃទី១៤ ខែមេសា ​ឆ្នាំ២០២០ ប្រទេសវៀតណាម មាននអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២៦៥ ក្នុងនោះជាសះស្បើយ ១៦៦នាក់។ រីប្រទេសឥណ្ឌា មានអ្នកឆ្លងវីរុស កើនឡើង១០៥៤១នាក់ ក្នុងស្លាប់៣៥៨នាក់ និងជាសះស្បយ១២០៥នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ខេត្តព្រះវិហារបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

    Wow Cambodian 10232 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ខេត្តព្រះវិហារបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

    Wow Cambodian 10232 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ខេត្តព្រះវិហារបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រាសាទថ្នមប្ដី នៅខេត្តកំពង់ឆ្នាំង រងភាពទ្រុឌទ្រោមគួរឲ្យស្រណោះ

    កម្ពុជា ដែនដីសុវណ្ណភូមិ 4999 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទថ្នមប្ដី នៅខេត្តកំពង់ឆ្នាំង រងភាពទ្រុឌទ្រោមគួរឲ្យស្រណោះ

    កម្ពុជា ដែនដីសុវណ្ណភូមិ 4999 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទថ្នមប្ដី នៅខេត្តកំពង់ឆ្នាំង រងភាពទ្រុឌទ្រោមគួរឲ្យស្រណោះ

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រឿង សងគុណ

    2Brothers-សម្រាយរឿង 5768 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង សងគុណ

    2Brothers-សម្រាយរឿង 5768 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង សងគុណ

    2Brothers-សម្រាយរឿង 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ផ្ទុះរឿងមិនពេញចិត្តចំពោះការចាប់ស្វាគ្មានបច្ចេកទេសនៅប្រាសាទបាយ័ន

    TNAOT News 12969 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផ្ទុះរឿងមិនពេញចិត្តចំពោះការចាប់ស្វាគ្មានបច្ចេកទេសនៅប្រាសាទបាយ័ន

    TNAOT News 12969 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផ្ទុះរឿងមិនពេញចិត្តចំពោះការចាប់ស្វាគ្មានបច្ចេកទេសនៅប្រាសាទបាយ័ន

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប