កម្មករ-កម្មការិនីត្រឡប់មកពីចូលឆ្នាំ មិនព្រមធ្វើតាមការណែនាំ ត្រូវអាជ្ញាធរចុះប្រមូលធ្វើចត្តាឡីស័ក១៤ថ្ងៃ

TNAOT News 2020-04-17 16:00:29
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ខេត្តព្រះសីហនុ៖ កម្មករ កម្មការិនីមួយចំនួននៅតាមរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង នៃខេត្តព្រះសីហនុ ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ ត្រូវបានអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ការអនុវត្តនេះធ្វើឡើងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា ក្រោយអាជ្ញាធរចាត់វិធានការនេះ ភ្លាមៗកម្មករ កម្មការិនី ដែលទើបមកដល់កន្លែងធ្វើការវិញនោះ មិនព្រមស្តាប់តាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវឱ្យពួកគាត់នៅដាច់ដោយឡែកឡើយ ដោយស្នើសុំចូលធ្វើការជាធម្មតា ប៉ុន្តែក្រោយការពន្យល់ហេតុផល និងបង្ការការចម្លងដល់កម្មករ កម្មការិនីផ្សេងទៀត ដែលនៅធ្វើការធម្មតា កម្មករ កម្មការិនីទាំងនោះក៏បានយល់ព្រមចូលស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ពីមន្ត្រីចត្តាឡីស័ក និងការឃ្លាំមើលពីសមត្ថកិច្ច។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានស្នើទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យចាត់វិធានការទៅលើកម្មករ កម្មការិនីណាដែលបានវិលត្រឡប់ពីស្រុកកំណើតវិញ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ជាមួយនឹងការតាមដានសុខភាពពីក្រុមគ្រូពេទ្យជំនាញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបន្ទប់ជិត ៧០០បន្ទប់ សម្រាប់ដាក់កម្មករ កម្មការិនី ដែលបានវិលត្រឡប់មកធ្វើការវិញផងដែរ ដោយបានយកសាលារៀនចំនួន ៣៧ ជាកន្លែងសម្រាប់ចត្តាឡីស័ក ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមប្រសាសន៍របស់ក្រសួងសុខាភិបាលកម្ពុជា៕ ដោយ៖ សាម

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • រលកជីវិតប្រៀបដូចជាឧបសគ្គ ដែលយើងត្រូវតែតតាំង

    នាងរំដួល 1143 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រលកជីវិតប្រៀបដូចជាឧបសគ្គ ដែលយើងត្រូវតែតតាំង

    នាងរំដួល 1143 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រលកជីវិតប្រៀបដូចជាឧបសគ្គ ដែលយើងត្រូវតែតតាំង

    នាងរំដួល 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ជនបរទេសម្នាក់បានគូររូប 3D បង្ហាញពីរូបសំណាកព្រះក្រឹស្ណៈនៅរូងប្រាសាទភ្នំដា ដើម្បីរម្លឹកពីអតីតកាល

    Wow Cambodian 10568 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជនបរទេសម្នាក់បានគូររូប 3D បង្ហាញពីរូបសំណាកព្រះក្រឹស្ណៈនៅរូងប្រាសាទភ្នំដា ដើម្បីរម្លឹកពីអតីតកាល

    Wow Cambodian 10568 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជនបរទេសម្នាក់បានគូររូប 3D បង្ហាញពីរូបសំណាកព្រះក្រឹស្ណៈនៅរូងប្រាសាទភ្នំដា ដើម្បីរម្លឹកពីអតីតកាល

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រទេសជប៉ុនប្រកាសថាវ៉ាក់សាំង Pfizer ជាជម្រើសដ៏ល្អប្រសើរសម្រាប់យុវជន

    CHav MeDia 96 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រទេសជប៉ុនប្រកាសថាវ៉ាក់សាំង Pfizer ជាជម្រើសដ៏ល្អប្រសើរសម្រាប់យុវជន

    CHav MeDia 96 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រទេសជប៉ុនប្រកាសថាវ៉ាក់សាំង Pfizer ជាជម្រើសដ៏ល្អប្រសើរសម្រាប់យុវជន

    CHav MeDia 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប