(Update)៖ បាញ់សម្លាប់រង្គាលនៅកាណាដា ជនរងគ្រោះកើនឡើង ​២៣នាក់

TNAOT News 2020-04-22 08:48:17
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប៉ូលិស​ទើបតែបានរកឃើញសាកសព​បន្ថែមទៀត ក្រោយហេតុការណ៍បាញ់សម្លាប់រង្គាល និងដុតផ្ទះ​ នៅកាណាដា ។​ សាកសពជនរងគ្រោះ​ សរុប​កើនឡើង​២៣នាក់ ។ 

ការបាញ់ប្រហារ​បានកើតឡើង​ កាលពីចុងសប្តាហ៍​មុន ស្ថិតនៅ​ខេត្ត Nova Scotia ភាគខាងកើត នៃប្រទេសកាណាដា ។ 

សាកសព​៤នាក់​ទៀត​ ប៉ូលិស​ទើបតែ​បានរកឃើញ​ នៅភូមិឋាន​របស់ខ្មាន់កាំភ្លើង ចំនួន​៥កន្លែង​។ ខ្មាន់កាំភ្លើង​ដែលជាមហាសេដ្ឋីគ្រូពេទ្យធ្មេញ​ ឈ្មោះ Gabriel Wortman អាយុ​៥១ឆ្នាំ បានដុត​ភូមិឋានរបស់ខ្លួនទាំងនោះ ឆេះរាបដល់ដី ក្នុងអំឡុងពេលដែលសកម្មភាព​បាញ់សម្លាប់យ៉ាងរង្គាលនោះ ។ 

ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត​ មានដូចជា មន្ត្រី​ប៉ូលិសកាណាដា​ម្នាក់, គ្រូបង្រៀនម្នាក់, គិលានុបដ្ឋាកយិកាម្នាក់, ម្តាយ​នៃកូនពីរនាក់, ជនរងគ្រោះអាយុ១៧ឆ្នាំម្នាក់, ជំនួយការ​ថែទាំងម្នាក់, មួយគ្រួសារ​មានគ្នា៣នាក់, និងប្តីប្រពន្ធមួយគូ មានកូន​៤នាក់ជាដើម ។ 

ជនរងគ្រោះ​ម្នាក់ អាយុ​៥៤ឆ្នាំ ដែលទើបតែជាសះស្បើយពីជំងឺ​មហារីក ឈ្មោះ Gina Goulet គឺជាពេទ្យធ្មេញ​មួយរូបផងដែរ ប៉ុន្តែប៉ូលិស​មិនទាន់​ច្បាស់នៅឡើយថា រវាងជនរងគ្រោះនេះ និងខ្មាន់កាំភ្លើង​ធ្លាប់ស្គាល់គ្នា ពីមុនមកដែរឬយ៉ាង?

ប៉ូលិសកាណាដា​ បានប្រកាសថា ខ្លួន​បាននិងកំពុងដំណើរការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ចំនួន​១៦ករណី ពាក់ព័ន្ធ​ជាមួយខ្មាន់កាំភ្លើង Wortman ដែលបានបាញ់ប្រហារ​ នៅក្នុងអំឡុងពេល​១២ម៉ោង។ មូលហេតុ​ នៃការវាយប្រហារនេះ មិនត្រូវបានប៉ូលិស​ទម្លាយប្រាប់ប្រភព​ព័ត៌មាន​នៅ​ឡើយ។ 

ខ្មាន់កាំភ្លើង​ដែលបច្ចុប្បន្ននេះ​បានបាត់បង់ជីវិត​ទៅហើយនោះ ត្រូវបានគេដឹងថា ជាមនុស្ស​ចូលចិត្ត​ក្លែងខ្លួនជាកងកម្លាំងប៉ូលិស​កាណាដាមួយរូប តាំងតែពីពេល​រៀន នៅថ្នាក់វិទ្យាល័យ​មកម្ល៉េះ ។ ជននេះ​ស្លៀកពាក់ឯកសណ្ឋានប៉ូលិស​ ក្លែងបន្លំរថយន្ត ដូចរថយន្ត​របស់សមត្ថកិច្ចកាណាដា នៅក្នុងអំឡុងពេលបាញ់​រះ​នោះ ។ ជននេះ​បានចាប់អូសទាញ​មនុស្ស​ដោយមិនរើសមុខ ហើយបាញ់ប្រហារតែម្តង។ 

នាយករដ្ឋមន្ត្រីកាណាដា​ បានឆ្លើយតប​ចំពោះ​ទង្វើបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង​ខាងលើនេះ ដោយប្រកាសថា រដ្ឋាភិបាល​ ឆាប់ៗនេះ នឹងបង្កើតច្បាប់គ្រប់គ្រងអាវុធ ក្នុងនោះ​មានការហាម​ឃាត់​ការកាន់កាប់កាំភ្លើងវែង​​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat


សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ប្រាសាទស្នែងក្របីខាងជើងទទួលបានការសម្អាត និងត្រួសត្រាយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 4936 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទស្នែងក្របីខាងជើងទទួលបានការសម្អាត និងត្រួសត្រាយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 4936 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រាសាទស្នែងក្របីខាងជើងទទួលបានការសម្អាត និងត្រួសត្រាយ

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 5442 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 5442 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សហគមន៍​នេសាទត្រពាំងសង្កែ​ ជាកន្លែងខ្ញុំទៅដល់ហេីយមិនអាចបំភ្លេចបាន

    NR (ចំណេះដឹង និងការកំសាន្ត) 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ក្រសួងសុខាភិបាល កំណត់ការធ្វើច័ត្តឡីស័កថ្មី ទាំងប្រជាជនកម្ពុជា និងជនបរទេស ខណៈកម្ពុជាបើកប្រទេសឡើងវិញ

    CEN News 4963 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រសួងសុខាភិបាល កំណត់ការធ្វើច័ត្តឡីស័កថ្មី ទាំងប្រជាជនកម្ពុជា និងជនបរទេស ខណៈកម្ពុជាបើកប្រទេសឡើងវិញ

    CEN News 4963 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្រសួងសុខាភិបាល កំណត់ការធ្វើច័ត្តឡីស័កថ្មី ទាំងប្រជាជនកម្ពុជា និងជនបរទេស ខណៈកម្ពុជាបើកប្រទេសឡើងវិញ

    CEN News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ល្បងចិត្តសាស្រ្ត! តើបុរសម្នាក់នេះ ឈរបែរខ្នង ឬ បែរមុខមករកអ្នក?

    ប្លែកៗ - PLEK PLEK 483 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ល្បងចិត្តសាស្រ្ត! តើបុរសម្នាក់នេះ ឈរបែរខ្នង ឬ បែរមុខមករកអ្នក?

    ប្លែកៗ - PLEK PLEK 483 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ល្បងចិត្តសាស្រ្ត! តើបុរសម្នាក់នេះ ឈរបែរខ្នង ឬ បែរមុខមករកអ្នក?

    ប្លែកៗ - PLEK PLEK 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប