- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property ច្បាប់រក្សាការសម្ងាត់Copyright © 2020
សម្តេច ហ៊ុន សែន៖ ពលករនៅម៉ាឡេស៊ីអាចត្រឡប់មកវិញឆាប់ៗ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង ២០០នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗនេះ ក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នា២០២០នេះ
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើថា នៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេស ក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករ ខ្មែរជាង២០០នាក់អាចវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៊ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាន នៃជំងឺកូវីដ-១៩ ។
សម្តេចតេជោថា យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។ សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។
សម្តេចបញ្ជាក់ថា ចំពោះកូនក្មួយដែល នឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃថែមទៀតនៅតាមផ្ទះផងដែរ៕ ដោយ៖ ប៊ុនធឿន
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។
ការណែនាំពិសេស
ក្រុមចម្រៀង SNSD ប្រកាសធ្វើការ Comeback ក្រុមរបស់ខ្លួនវិលត្រលប់មកវិញម្តងទៀត នៅខែសីហានេះ!
TNAOT News 6219 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីបឹងធម្មជាតិត្រាវកុដិ បោះតង់ អាំងសាច់ ស្ទូចត្រី ថតរូបបានម៉ាអេម!
កម្ពុជា ដែនដីសុវណ្ណភូមិ 13000 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីតម្រូវការលំនៅឋាននឹងកើនឡើងខ្លាំង ក្រោយការបើកពិធីអាពាហ៍ពិពាហ៍ឡើងវិញ
Harbor Property 5594 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីទំនាយសុបិន្ត ដើរជាន់លាមក (អាចម៌) ប្រាប់ហេតុឱ្យដឹងពីប្រផ្នូលល្អ ឬអាក្រក់?
ប្លែកៗ - PLEK PLEK 4941 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប