អតីតវីរបុរសរបស់ Man Utd ចង់ឃើញក្លិបចាស់របស់ខ្លួនគ្រងជើងឯក Premier League ឆាប់ៗ

SaroeunPheara 2020-05-04 20:00:11
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

អតីតខ្សែបម្រើក្លិបបិសាចក្រហម Manchester United លោក Andy Cole ជឿជាក់ថាក្លិបចាស់របស់លោកកំពុងចាប់ផ្តើមឆ្ពោះទៅរកផ្លូវប្រជែងដណ្តើមពានរង្វាន់ Premier League សាជាថ្មីម្តងទៀតនៅប៉ុន្មានរដូវកាលខាងមុខនេះ។

ក្លិប Man Utd ធ្លាប់បានគ្រងជើងឯកពានរង្វាន់ខាងលើដល់ទៅ ២០ ដងក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែពួកគេបានខកខានក្លាយជាម្ចាស់ជើងឯកចាប់តាំងពី លោក Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយការចូលនិវត្តន៍របស់​ លោក Ferguson ក្លិប Man Utd បានតែងតាំងអ្នកចាត់ការក្រុមជាច្រើនរូបឱ្យចូលមកដឹកនាំបន្ត ដែលរួមមានដូចជា លោក David Moyes, Louis Van Gaal និងលោក Jose Mourinho ប៉ុន្តែគ្រូបង្វឹកទាំងនេះមិនអាចជួយឱ្យក្រុមបិសាចក្រហមគ្រងជើងឯកម្តងណាសោះ។ មានមួយឆ្នាំដែលក្លិបនេះជិតក្លាយជាម្ចាស់ជើងឯកម្តងទៀតក្រោមការដឹកនាំរបស់ លោក Mourinho ដោយពេលនោះក្លិបបានក្លាយជាជើងឯករងនៅក្នុងឆ្នាំ២០១៨។

យ៉ាងណាមិញបើគិតមកត្រឹមពេលបច្ចុប្បន្ន ក្លិប Man Utd បានតែងតាំង លោក Ole Gunnar Solskjaer ជាអ្នកដឹកនាំក្រុមបន្តពីលោក Mourinho។ ក្រោមការដឹកនាំរបស់ លោក Solskjaer គេសង្កេតឃើញថាក្លិបហាក់មានសម្ទុះក្នុងការប្រជែងយកជើងឯក Premier League ជាថ្មីម្តងទៀតនៅរដូវកាលខាងមុខ ខណៈពេលដែលរដូវកាលនេះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់សោះនៅ ១១ ប្រកួតចុងក្រោយនេះ មុនពេលការប្រកួតត្រូវបានផ្អាកជាបណ្តោះអាសន្ននៅខែមីនាដោយសាការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។

សម្រាប់រដូវកាលនេះពួកគេកំពុងផ្តោតលើការប្រជែងយកជើងឯកពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអឺរ៉ុប Europa League ដោយពេលនេះពួកគេស្ថិតក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។

Cole ធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន ៥ លើកក្នុងរយៈពេល ៦ រដូវកាលដែលគាត់បានលេងនៅទឹកដី Old Trafford ម្ល៉ោះហើយគាត់អាចដឹងអំពីកម្រិតរបស់ក្លិបនៅពេលបច្ចុប្បន្នបាន។

Cole បានប្រាប់ទូរទស្សន៍ Sky Sports ថា៖“ក្លិបមានការរីកចម្រើនគួរឱ្យកត់សម្គាល់វាគឺជាជំហានមួយដែលអាចឆ្ពោះទៅរកជើងឯកជាថ្មីម្តងទៀត។ ខ្ញុំចង់និយាយអំពីការប្រកួតប្រជែងសម្រាប់លីគនៅប៉ុន្មានឆ្នាំខាងមុខហើយខ្ញុំពិតជាចង់ឱ្យវាកើតឡើង”។

លោកបានបន្តទៀតថា៖ “Liverpool ពួកគេបានចំណាយរយៈពេល ៣០ ឆ្នាំទើបក្លាយជាជើងឯកនៅរដូវកាលនេះ ដូច្នេះខ្ញុំមិនចង់ឃើញ Man Utd ចំណាយពេលវេលាយូរបែបនេះក្នុងការក្លាយជាឯក Premier League ឡើយ”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Goal

ការណែនាំពិសេស

  • សូមប្រយ័ត្ន! វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរស័ព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ

    ប្លែកៗ - PLEK PLEK 12154 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សូមប្រយ័ត្ន! វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរស័ព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ

    ប្លែកៗ - PLEK PLEK 12154 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សូមប្រយ័ត្ន! វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរស័ព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ

    ប្លែកៗ - PLEK PLEK 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • របៀបធ្វើនំគូឆាយជ្រុង - How to make Garlic Chive Cakes

    Somar's Cooking 1188 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើនំគូឆាយជ្រុង - How to make Garlic Chive Cakes

    Somar's Cooking 1188 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើនំគូឆាយជ្រុង - How to make Garlic Chive Cakes

    Somar's Cooking 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ភេសជ្ជៈ ៥ ស្រ្តីមិនត្រូវលូកដាច់ខាតនៅពេលមករដូវ ព្រោះអាចនាំឲ្យចាស់ជាងវ័យ ១០ ឆ្នាំ

    Knongsrok 915 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភេសជ្ជៈ ៥ ស្រ្តីមិនត្រូវលូកដាច់ខាតនៅពេលមករដូវ ព្រោះអាចនាំឲ្យចាស់ជាងវ័យ ១០ ឆ្នាំ

    Knongsrok 915 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ភេសជ្ជៈ ៥ ស្រ្តីមិនត្រូវលូកដាច់ខាតនៅពេលមករដូវ ព្រោះអាចនាំឲ្យចាស់ជាងវ័យ ១០ ឆ្នាំ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • នៅលើទុនដារ៉ាឆ្នាំ ២០២២ តុបតែងកម្រិតខ្ពស់ដូចជាផ្លាទីនៀនិង ១៧៩៤ ដែ

    Naklork IT 3856 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នៅលើទុនដារ៉ាឆ្នាំ ២០២២ តុបតែងកម្រិតខ្ពស់ដូចជាផ្លាទីនៀនិង ១៧៩៤ ដែ

    Naklork IT 3856 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    នៅលើទុនដារ៉ាឆ្នាំ ២០២២ តុបតែងកម្រិតខ្ពស់ដូចជាផ្លាទីនៀនិង ១៧៩៤ ដែ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប