- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property ច្បាប់រក្សាការសម្ងាត់Copyright © 2020
FIFA ផ្ដើមស៊ើបរឿងផ្ទេរទៅ Man Utd របស់ Bruno Fernandes មិនប្រក្រតី
ការផ្ទេររបស់ក្រុមបិសាចក្រហម Manchester United នៃខែ្សបម្រើឆ្នើម Bruno Fernandes ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកហៅថា FIFA ចាប់ផ្ដើមធើ្វការស៊ើបអង្កេត ក្រោយពីក្លឹប Sampdoria បានអះអាងថាខ្លួនក៏មានចំណែកនៃការលក់របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់នេះដែរ។
Sporting Lisbon បានធើ្វការលក់ Burno ទៅកាន់ Man Utd កាលពីខែមករាកន្លងទៅ ក្នុងតម្លៃ៤៦.៦លានផោន ហើយតម្លៃនេះអាចនឹងបន្ដឡើងរហូតដល់ទៅ ៦៧.៨លានផោន ដោយផ្អែកទៅលើទម្រង់លេងរបស់គេ។
Sampdoria បានលក់ Fernandes ទៅ ឲ្យ Sporting ក្នុងឆ្នាំ ២០១៧ និងបានអះអាងថាពួកគេជំពាក់ប្រាក់ប្រមាណ ៤ លានផោនទាក់ទងនឹងការលក់ ដែលពួកគេបានបញ្ចូលក្នុងកិច្ចព្រមព្រៀងដែលផ្តល់ឱ្យពួកគេនូវប្រាក់ចំណេញ ១០ភាគរយនៃប្រាក់ចំណេញណាមួយដែលធ្វើឡើងដោយក្លិបស្ថិតក្នុងប្រទេសព័រទុយហ្កាល់។
បើតាមអ្នកនាំពាក្យ FIFA ម្នាក់បានឲ្យដឹងថា Sampdoria បានដាក់ពាក្យបណ្ដឹងទល់នឹងក្លឹប Sporting កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កន្លង ដោយសារតែក្លឹបព័រទុយហ្គាល់នេះ ល្មើសនឹងកិច្ចសន្យាពាក់ព័ន្ធនឹងភាគរយនៃប្រាក់ទទួលបានពីការលក់កីឡាករ ខណ:សំណុំរឿងនេះកំពុងត្រូវបានបើកការស៊ើបអង្កេតពី FIFA ផងដែរ៕
ប្រភព៖ Sportbibble
ការណែនាំពិសេស
ការរអ៊ូរទាំនៃមនុស្សមិនហ៊ានចាប់ផ្តើម (ភាគទី១)
និទានរឿងខ្មែរ 4983 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីមកមើលសម្រស់ប្រាសាទអូរផ្អុង តាមរយៈគំនូរព្រាងរបស់លោក Henri Parmentier កាលពីជិត ១០០ឆ្នាំមុន
Wow Cambodian 9298 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីនំពពាយស្នូលប្រៃ
SR Cambodia 4842 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរឿង អាពាហ៍ពិពាហ៍លាក់បាំង ភាគទី ១៤ _ ប្រលោមលោក
Novel Readers 6515 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប