ជប៉ុនដាក់បម្រាម១១ប្រទេសបន្ថែមទៀតមិនឲ្យចូល​ ក្រោយដក​ស្ថានភាព​អាសន្នទប់ស្កាត់កូវីដ​១៩

TNAOT News 2020-05-26 08:09:30
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា ជប៉ុន​នឹង​បដិសេធ​ការចូលមក​របស់ជនបរទេស​ចំនួន​១១សញ្ជាតិ​បន្ថែម​ទៀត ក្នុងនោះរួមមាន​ឥណ្ឌា​ផងដែរ​។ នេះជាការខិតខំរបស់ជប៉ុន ​ទប់ស្កាត់ឲ្យបាន​ការឆ្លងរាតដាល​ពីវីរុស​កូវីដ​១៩ កុំឲ្យធ្ងន់ធ្ងរឡើងវិញ ។ នៅថ្ងៃជាមួយគ្នានេះដែរ ជប៉ុនក៏បានប្រកាសដក​ស្ថានភាពអាសន្ន​ថ្នាក់ជាតិ ​ដែលបានអនុវត្ត​ ដើម្បីទប់ស្កាត់កូវីដ​១៩ នាពេលកន្លងមក ។

លិខិតស្តីអំពី​បម្រាម​ថ្មីនោះបានបញ្ជាក់ថា ពលរដ្ឋ​ដែលមិនមែនជាពលរដ្ឋជប៉ុន ស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន, អាហ្សង់ទីន, បង់ក្លាដែស, អេលសាវ៉ាឌ័រ, ហ្កាណា, ហ្គីណេ, ឥណ្ឌា, កៀហ្ស៊ីស៊ីស្ថាន, ប៉ាគីស្ថាន, អាហ្វ្រិកខាងត្បូង និងតាហ្ស៊ីគីស្ថាន ក្នុងរយៈពេលពីរសប្តាហ៍មុនការមកដល់របស់ពួកគេ គឺមិនអនុញ្ញាតឲ្យចូលមកកាន់ប្រទេសជប៉ុននោះឡើយ ។ 

លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា បម្រាមនេះចាប់ផ្តើមមានប្រសិទ្ធភាព nOថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០តទៅ ។ 

គួរបញ្ជាក់ថា ជប៉ុនបានហាម​ប្រាមពលរដ្ឋ នៅក្នុងតំបន់ និងប្រទេសប្រហែល​១១១​ ក្នុងនោះរួមមាន ចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងប្រទេស​នៅតំបន់អឺរ៉ុបទាំងអស់ ​មិនឲ្យចូលមកកាន់​ជប៉ុននោះឡើយ ដែលជាវិធានការទប់ស្កាត់​ការចម្លងវីរុស​កូវីដ​១៩ ។ 

ពលរដ្ឋជប៉ុន​ដែល​នៅក្រៅប្រទេស ហើយមានបំណងចូលមកក្នុងប្រទេសនោះ ក៏នឹងត្រូវធ្វើតេស្ត​វីរុស​ជាមុនសិន ឬធ្វើចត្តាឡីស័ក រយៈពេល​២សប្តាហ៍​ ដើម្បីឲ្យបានជាក់ច្បាស់ថា តើមានផ្ទុកវីរុស​កូវីដ១៩ដែរឬអត់។ 

ជប៉ុននឹងបន្តត្រួតពិនិត្យព្រំដែន​ តាមរយៈវិធានការនានា​​ រហូតដល់ដំណាច់ខែក្រោយនេះ ។ ក្នុងនោះរួមមានការផ្អាកផ្តល់ទិដ្ឋាការ និងការដាក់ឲ្យនៅដោយឡែក​ រយៈពេល​កន្លះខែ រាល់អ្នកទាំងឡាយដែល​ចូលមកកាន់ទឹកដីជប៉ុន ។ 

គួរបញ្ជាក់ថា ជប៉ុនទើបតែបានប្រកាសដក​ចេញស្ថានភាព​ប្រកាសអាសន្នថ្នាក់ជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ខណៈ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ ១៩ នៅទូទាំង​ប្រទេស បាន​ថយចុះ ពីជាង ៧០០ករណី ​មកនៅ​ត្រឹមជាង ៣០​ករណី ក្នុង​មួយថ្ងៃ។ 

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ប្រកាស​ដក​ចេញការប្រកាស​អាសន្ន​ថ្នាក់ជាតិ ដែលរដ្ឋាភិបាល​បាន​ចាប់អនុវត្ត តាំង​ពី​ថ្ងៃទី​៧ ខែមេសា មក ដោយសារវិបត្តិកូវីដ ១៩ ។ បើតាមគម្រោងការប្រកាសអាសន្ន​ថ្នាក់ជាតិ នៅ​ជប៉ុន​​ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣១​ ខែឧសភា។ ប៉ុន្តែ នៅពាក់កណ្តាល​ខែ ឧសភា រដ្ឋាភិបាល​បាន​ដកចេញ​បណ្តើរៗការប្រកាស​អាសន្ន នៅតាម​ខេត្ត តំបន់​ចំនួន៣៩ ក្នុង​ចំណោម​ខេត្តក្រុង​ សរុប​ចំនួន ៤៧​របស់​ជប៉ុន ។

បើគិត​មក​ដល់​ថ្ងៃ​ទី២៥ ខែឧសភា ជប៉ុន​មាន​មនុស្ស​ស្លាប់​ ដោយសារ​កូវីដ ១៩ ចំនួន ៨៣០នាក់ និង​ករណី​ឆ្លងកូរ៉ូណាវីរុស ជាង ១ម៉ឺន ៦ពាន់នាក់ (១៦ ៥៨១នាក់) ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ទើបតែចុះបញ្ជី៖ ម្ចាស់តែមួយ, ម៉ាយតិចឆ្នាំ ១៩៩១ Mazda Miata SE ជាមួយ Turbo Kit

    Naklork IT 918 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទើបតែចុះបញ្ជី៖ ម្ចាស់តែមួយ, ម៉ាយតិចឆ្នាំ ១៩៩១ Mazda Miata SE ជាមួយ Turbo Kit

    Naklork IT 918 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទើបតែចុះបញ្ជី៖ ម្ចាស់តែមួយ, ម៉ាយតិចឆ្នាំ ១៩៩១ Mazda Miata SE ជាមួយ Turbo Kit

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មើល​ការ​បាញ់​បង្ហោះ​រថយន្ត​អគ្គិសនី Ford F-150 Lightning

    Naklork IT 4208 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មើល​ការ​បាញ់​បង្ហោះ​រថយន្ត​អគ្គិសនី Ford F-150 Lightning

    Naklork IT 4208 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មើល​ការ​បាញ់​បង្ហោះ​រថយន្ត​អគ្គិសនី Ford F-150 Lightning

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ម៉ាក Chrysler ចាកចេញពីប្រទេសអូស្ត្រាលីហើយ

    Naklork IT 3091 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ម៉ាក Chrysler ចាកចេញពីប្រទេសអូស្ត្រាលីហើយ

    Naklork IT 3091 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ម៉ាក Chrysler ចាកចេញពីប្រទេសអូស្ត្រាលីហើយ

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គូប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍ NXT War Games ប្រចាំឆ្នាំ ២០២១

    WWE News 1739 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍ NXT War Games ប្រចាំឆ្នាំ ២០២១

    WWE News 1739 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គូប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍ NXT War Games ប្រចាំឆ្នាំ ២០២១

    WWE News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប