TNAOT News
· 2025-03-12
អ៊ុយក្រែនយល់ព្រមលើសំណើបទឈប់បាញ់ជាមួយរុស្ស៊ី ខណៈអាមេរិកស្ដារជំនួយឡើងវិញ
#ប្រធានាធិបតីរុស្ស៊ី Vladimir Putin# #អ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
3282
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារ ថាអ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន CNN។
លោក Zelensky បាននិយាយបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាងប្រាំបីម៉ោងថា សំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែនគ្របដណ្តប់លើខ្សែបន្ទាត់ជួរមុខទាំងមូលនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្រនោះទេ។
លោកបាននិយាយថា៖«អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកថាវាវិជ្ជមាន យើងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបែបនេះ ហើយសហរដ្ឋអាមេរិកត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ីឱ្យធ្វើដូច្នេះ» លោកបន្ថែមថាបទឈប់បាញ់នឹងចាប់ផ្តើមនៅពេលដែលទីក្រុងម៉ូស្គូយល់ព្រម។
សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែនបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Jeddah ថា ខ្លួននឹងលុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែនឡើងវិញ។ មន្ត្រីអ៊ុយក្រែនម្នាក់បានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំនួយសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនបានដំណើរការឡើងវិញ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថា ទំនួលខុសត្រូវនៅពេលនេះ គឺស្ថិតនៅលើប្រទេសរុស្ស៊ី ដើម្បីចាត់វិធានការដើម្បីបញ្ចប់សង្រ្គាម ដោយសង្ឃឹមថារុស្សីនឹងយល់ព្រមដើម្បីសន្តិភាព។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានស្វាគមន៍ចំពោះព័ត៌មាននេះ ហើយបានប្តេជ្ញាថានឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីផែនការដែលមានសក្តានុពលនៅក្នុងសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍រួម អាមេរិក-អ៊ុយក្រែន បានសង្កត់ធ្ងន់ថា ទីក្រុង Kyiv បានបង្ហាញការត្រៀមខ្លួន ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តបទឈប់បាញ់ជាបន្ទាន់ និងបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃ ដែលអាចបន្តបានដោយកិច្ចព្រមព្រៀងទៅវិញទៅមករបស់ភាគី ហើយជាកម្មវត្ថុនៃការទទួលយក និងការអនុវត្តស្របគ្នាដោយសហព័ន្ធរុស្ស៊ី៕
ប្រែសម្រួលដោយ៖ ផល្លីកា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ផ្លូវជាតិលេខ២៣ ភ្ជាប់ពីស្រុកកោះធំទៅស្ពានអ្នកលឿង ត្រៀមសម្ពោធជាផ្លូវការក្រោយបញ្ចប់សាងសង់ ១០០%
ក្រសួងអប់រំ គ្រោងរៀបចំព្រឹត្តការណ៍«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្នុងការលើកកម្ពស់ការអាន និងសិក្សាអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត “២+២“ នៅកម្ពុជា
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
全部评论 (0)