发布作品

简体中文

Kannareth

· 2019-08-29

ខេត្តព្រះសីហនុនឹងអភិវឌ្ឍន៍ កោះរ៉ុងឲ្យទៅជា តំបន់ពាណិជ្ជកម្ម តំបន់រមណីយដ្ឋានទេសចរណ៍

#តំបន់ពាណិជ្ជកម្ម# #ខេត្តព្រះសីហនុ# #សង្គម# #នយោបាយជាតិ# #កោះរ៉ុង#

2335

ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុជាតំបន់មួយដែលជាប់ឆ្នេរសមុទ្រមានចម្ងាយប្រមាណជា២៣០គីឡូម៉ែត្រពីរទីក្រុងភ្នំពេញ ហើយក៏ជាទីតាំង ដែលកំពុងទាក់ទាញ វិនិយោគិន ទាំង ក្នុង និងក្រៅស្រុក ជាច្រើនមកបោះទុនអភិវឌ្ឍលើគម្រោងនានាព្រោះ វាជាតំបន់តំបន់កំពុងផែផងហើយជាតំបន់ មួយដែលចំគម្រោងផ្លូវមួយខ្សែក្រវ៉ាត់ មួយរបស់ ចិនផងដែរ។

ជាក់ស្ដែងគម្រោងមួយរបស់ក្រុមហ៊ុនKOH RONG SANLOEM ISLAND RESORTS CO., LTD ដែលបានសិក្សា និងវាយតម្លៃដោយ​ក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី បានគ្រោងនឹងអភិវឌ្ឍតំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ លើផ្ទៃដីសរុបទំហំ១.០៦៦ហិកតា ដែលមានទីតាំងនៅសង្កាត់កោះរ៉ុងសន្លឹម ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សាបូ អូហ្សាណូ​រដ្ឋលេខាធិការ​នៃក្រសួងបរិស្ថាន​ បាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងមួយនេះ។

ដែលមានក្រសួងពាក់ព័ន្ឋជាច្រើននិងតំណាងម្ចាស់គម្រោងក្នុងនោះក៏មានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបទាំងសអ់ចំនួន៣៥នាក់។ជាលទ្ធផល ឯកប្រធានអង្គប្រជុំ​ បានសម្រេច​ ដូចខាងក្រោម ៖

១/ អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោងមួយនេះ ។

២/ ក្រុមហ៊ុន​ ត្រូវរក្សាទុកព្រៃកោងកាងទាំងអស់ទៅតាមសំណើរបស់រដ្ឋបាលជលផល ព្រោះជាផ្ទៃដីព្រៃកោងកាង។ ហើយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ ត្រូវធ្វើលិខិតជូនដំណឹងស្ដីពីគម្រោងអភិវឌ្ឍន៍ទៅអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស និងតំបន់ឆ្នេរ ដើម្បីពិនិត្យ​ និងមានមតិយោបល់ជាមុនសិន។

៣/ ក្រុមហ៊ុនត្រូវរង់ចាំការឯកភាព និងអនុញ្ញាតទៅលើប្លង់មេស្ដីពីការសាងសង់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាមុនសិន មុននឹងចាប់ផ្ដើមសកម្មភាពសាងសង់។

៤/ ក្រុមហ៊ុន​ ត្រូវអនុវត្ត និងគោរពតាមច្បាប់គ្រប់គ្រងតំបន់ការពារតំបន់ឆ្នេរ។

៥/ ក្រុមហ៊ុនត្រូវមាន ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ។ ដូចនេះ​ ស្នើសុំឱ្យនាយកដ្ឋានគ្រប់គ្រងសំណល់រឹង​ ពិនិត្យមើលទៅលើបទដ្ឋានបច្ចេកទេសទុកដាក់ និងដឹកជញ្ជូនពីកោះរ៉ុងសន្លឹមមកដីគោក។ ចំពោះសំណល់រាវ ក្រុមហ៊ុនមិនត្រូវបង្ហូរចូលសមុទ្រដោយមិនបានឆ្លងកាត់អាងប្រព្រឹត្តកម្មឡើយ។

៦/ ក្រុមហ៊ុន​ម្ចាស់គម្រោង​ត្រូវគិតគូរអំពីការរៀបចំបណ្ណ័​ ប.ស.ស​ ជូនបុគ្គលិក​និងកម្មករក្នុងគម្រោង។

គម្រោងដ៏ធំនេះនឹងលេចជារូបរាងក្នុងពេលឆាប់ៗក្រោយការវាយតម្លៃនិងអនុម័ត្តច្បាប់ លើការសាងសង់ក្នុងតំបន់ដែលពោរពេញដោយសក្តានុពលមួយនេះ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)